October 23, 2017

លឿនហួសចន្ទោល (ដោយ អ៊ុម-ហាក់)



លឿនហួសចន្ទោល (ដោយ អ៊ុម-ហាក់)

ល្បើកបុរាណច្រើននិទានរឿងស្តេចចេញប្រពាតព្រៃ សប្បាយជិះសេះល្បឿនលឿនដេញប្រមាញ់សត្វម្រិគ លឿននោះលឿនខ្លាំងក្រៃ សេនាសេនីយ៍តាមមិនទាន់ វង្វេងក្នុងព្រៃតែម្នាក់ឯង។

កៃលឿងយួនហ្វេរោធ៍ស្គបើកវាំងនន ទាំងននលគកបុរសខ្លាំងចេញមកលោតយក្សបង្កើតច្បាប់រំលាយបក្សសង្រ្គោះជាតិក្នុងលេសថាពង្រឹងនិតិរដ្ឋ រួចយកអាសនៈរដ្ឋសភាទៅចែក...តែក្រុមប្រិក្សាឃុំសង្កាត់គេយកទាំងអស់ (បើមានពេលខ្ញុំនឹងលើកករណីនេះមកពិចារណាពេលក្រោយ)។

ដោយបុរសខ្លាំងហក់លឿនហួសចន្ទោលខ្លាំងពេក សេនាសេនីយ៍ទាំងអស់ដែលចេះត្រិមតែលងពិតតាមមិនទាន់ក៏នាំគ្នាអឺងកងបកស្រាយតាមយោបល់រៀងខ្លួនអំពីករណីគណកម្មការរៀបចំការបោះឆ្នោត(គ.ជ.ប.)មុនពេលដុល្លាការសម្រេចរំលាយបក្សសង្រ្គោះជតិផងនោះ។

‹‹តាមការឯកភាពរបស់គណបក្សជាប់ឆ្នោតទាំងពីរកន្លងមក គឺសមាសភាពគ.ជ.ប.ទាំង៩រូបនឹងតរូវរលាយជាស្វ័យប្រវត្តិនៅពេលគណបក្សណាមួយត្រូវរំលាយ›› នេះជាការបកស្រាយច្បាប់របស់អ្នកអន្ទិតច្បាប់កំពូលពីរដ្ឋសភាឈ្មោះចៀមយាប(ហៅអាបុករត់)។ តែឃាតករូបនេះបានបន្ថែមថា‹‹សមាសភាពគណបក្សសង្រ្គោះជាតិអាចនៅដដែលបើសិនជាអ្នកទាំងនោះចុះចូលជាមួយគណបក្សប្រជាជន។ ផ្ទុយពីនេះអ្នកអន្ទិតសុកអីសានអ្នកនាំ
ពាក្យបក្សប្រជាជន នឹងអ្នកអន្ទិតស៊ុចប៊ុនហុកប្រធានគ.ជ.ប.បាន‹‹អិនយ៉ី››ថាការរំលាយបក្សសង្រ្គោះជាតិមិនប៉ះពាល់ដល់ការប្រព្រីត្តទៅនៃនៃគ.ជ.ប.ទេព្រោះសមាជិកទាំងអស់គ្នានេះជាជនអព្យាក្រិត្យដោយបានលាលែងពីបក្សរបស់ខ្លួនរៀងខ្លួនរួចហើយ។

ជាចុងក្រោយសួរថា តើបក្សប្រជាជនកុម្មុយនិស្តទាំងមូលដែលយួនបន្តុបឡើងនោះរាំចង្វាក់អី បើមេបក្សលោតតាមចង្វាក់ស្គកៃលឿងហ្វេ មេអន្ទិតច្បាប់កំពូលច្រៀងមហោរី ឯសេកលងពិតឡកឆៃយ៉ាំបែបនេះ? តើគ.ជ.ប.ត្រូវរំលាយឬអត់? តើត្រូវធ្វើច្បាប់ថ្មី‹‹ដើមបីបីទចន្លោះប្រហោង››ច្បាប់ដែលមានហើយឬយ៉ាងណា? តាលូងទូងឆាង!!! ទូងឆាង!!!!!!!៕

អ៊ុម ហាក់   ២១តុលា២០១៧

No comments: