September 21, 2017

Reader: ចិនយួនកំពុងជម្រុញ ហ៊ុន សែន ឲ្យនាំនាវាកម្ពុជាឯកោពី សហគមន៍អន្តរជាតិ

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្ដ យួនមកបើកភ្លើងខៀវឲ្យហ៊ុន សែនទៅពឹង ចិន ជួយហ៊ុន សែន ដោយដេញស្តេច
ឲ្យប្រាប់ចិនដឹងជាមុន?
~Reader



(ភ្នំពេញFN) ៖ នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមទទួលជួបសំណេះសំណាល ជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នៅក្នុងវិមានសន្តិភាព។

បន្ទាប់ពីបញ្ចប់ការពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុនសែន និង លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម នឹងចូលរួមជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ រវាងប្រទេសកម្ពុជា និងវៀតណាម។

កិច្ចព្រមព្រៀងចំនួន៥នោះរួមមានដូចតទៅ៖

១៖ សេចក្តីថ្លែងការណ៌រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។

២៖ ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោកទេសរដ្ឋមន្ត្រី ឆាយ ថន!

៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍគម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ត្រាន់ តួនអាញ់ និងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ។

៤៖ សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក ដែលចុះហត្ថលេខាដោយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀន ជីវិញ និង រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក នាង ផាត។

និងទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៌ ទូរគមនាគមន៌ បច្ចេកវិទ្យាគមនាគមន៌និងព័ត៌មាន ( NIPTICT) នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) ដែលចុះហត្ថលេខាដោយ អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា លោក ង្វៀន ថាញ់ញឿង និង ប្រធានវិទ្យាស្ថានប្រៃសណីយ៌ លោក សេង សុភាព។

សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧៕



ក្នុងជំនួបវាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាមួយលោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចប្រធានព្រឹសភាកម្ពុជា បានប្ដេជ្ញាគាំទ្រទាំងស្រុង រាល់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងចាត់ទុកលទ្ធផលដ៏ធំធេងទាំងនេះ ជាមូលដ្ឋានគ្រឹះធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង ដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល។


ថ្ងៃទី២០កញ្ញាឆ្នាំ២០១៧នេះគណអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិនមកជួយធានាហុនសែនប្រឆាំងសហគមន៏អន្តរៈជាតិ




(ភ្នំពេញ)៖ បន្ទាប់ពីបានប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក លីវ យុនសាន សមាជិកគណអចិន្រ្តៃយ៍ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិន បានញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៦ដូចជា៖

១៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ» រវាង គណបក្សកុម្មុយនីស្តចិន និង គណបក្សប្រជាជនកម្ពុជា។

២៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា» រវាង បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

៣៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព» រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។

៤៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព»» រវាង ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

៥៖ អនុស្សរណៈយោគយល់គ្នា ស្តីពី «កិច្ចសហការថតភាពយន្តឯកសារ»រវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា។

៦៖ អនុស្សរណៈយោគយលគ្នា ស្តីពី «ការសហប្រតិបត្តិការសិក្សាលើគំរោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា» រវាងក្រសួងព័ត៌មានកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា និង ទូទស្សន៍យួណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕

2 comments:

Kim Ea said...

This Khmer nation political perspective, can show us a clear path of one ox carry two carts . The Chinese take care of the economy and infrastructure , Yuan took care of politic and management of P.Penh administration . How about Khmer ? we are still a government just bark and protect these two patron in the world stage . It is real shameful as one country and nation but unbelievable we are Khmer, became a vicious dog possess by two foreign patrons .

Jandha Long said...

Two is too much, too much is
okay.But three much won't affordable.