May 20, 2017

ខ្មែរទៅបោះឆ្នោតសង្គ្រោះជាតិ



១-ប្រជាពលរដ្ឋ ក្រខ្សត់កង្វល់  កើតទុក្ខអំពល់  មន្ត្រីរាជការ
បៀវត្សរ៍ស្ដួចស្ដើង កើនឡើងហិង្សា  មេជនផ្ដាច់ការ ខេមរាសោកសៅ ។

២-មើលចុះឥឡូវ ត្រូវយួនរឺតរួត  មេជោរឡប់ឆ្កួត ចិនរួតប្រឡៅ
ភ័យខ្លាចចាញ់ឆ្នោត ក្រេវក្រោធមួម៉ៅ  គំរាមក្នុងក្រៅ   ថាច្បាំងប្រហារ ។

៣-កម្មករកសិករ ឈូឆរស្មោះស្ម័គ្រ  កម្មកររោងចក្រ ក្រោកឡើងតវ៉ា
ទាមទារប្រាក់ខែ ទារស្រែចំការ  ត្រូវមេផ្ដាច់ការ ប្រហារបាញ់បោះ ។

៤-ខ្មែរទៅបោះឆ្នោត បោះសង្គ្រោះជាតិ  មេអាយ៉ងវៀត ផ្លាស់ប្ដូរឱ្យអស់!
រើសយកមេថ្មី ភក្ដីស្ម័គ្រស្មោះ  បម្រើសង្គ្រោះ ជាតិរស់រុងរឿង ៕៚

សាំង សុធនថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦

No comments: