February 17, 2017

ប្រធាន​រដ្ឋ​ឡាវ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សប្ដាហ៍​ក្រោយ

ដោយ យាង សុជាមេត្តា RFA 2017-02-17

ប្រធាន​រដ្ឋ​នៃ​ប្រទេស​ឡាវ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២២ ដល់​ទី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ ប្រធាន​រដ្ឋ​ឡាវ លោក ប៊ុនញ៉ាំង វរៈជិត (Bounnhang Vorachith) នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រម​ទាំង​មាន​ជំនួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្រសួង​ការបរទេស​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​ឡាវ នេះ គឺ​ដើម្បី​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព និង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ៕

No comments: